iBet uBet web content aggregator. Adding the entire web to your favor.
iBet uBet web content aggregator. Adding the entire web to your favor.



Link to original content: https://www.cellcard.com.kh/kh/faqs
សំណួរ-ចម្លើយ | សែលកាត

កម្រង សំណួរ-​ចម្លើយ

តើ រំលស់ឌីជីថល គឺជាអ្វី?

រំលស់ឌីជីថល គឺជាប្រភេទឥណ្ឌទានបង់រំលស់ម៉្យាងដែលអនុញ្ញាតអោយអតិិថិជនធ្វើការទូទាត់វិក័យបត្រ ឬទិញទំនិញដោយមិនចាំបាច់បង់ប្រាក់មុន រួចអាចបង់ជាដំណាក់កាលតាមក្រោយ (អាស្រ័យលើរយៈពេលកម្ចី) ជាមួយនឹងអត្រាការប្រាក់ទាប តម្លៃសេវាទាប ទំហំកម្ចីធំជាង និងរយៈពេលកម្ចីវែងជាង វីង ឌីជីថលឡូន។

តើអតិថិជនណាខ្លះអាចស្នើសុំវីងឌីជីថលឡូនបាន?

អតិថិជនទាំងអស់អោយតែមានអាយុចាប់ពី 18 – 65 ឆ្នាំ

តើខ្ញុំអាចស្នើ រំលស់ឌីជីថលបានតាមរបៀបណា?

អ្នកអាចស្នើ រំលស់ឌីជីថល បានតាមរយៈ អេប ធនាគារវីង ដោយធ្វើការទូទាត់តាមវិធីដូចខាងក្រោម៖

  • ទូទាត់វិក័យបត្រតាមរយៈ អេបធនាគារវីង (លើកលែងការទូទាត់ហិរញ្ញវត្ថុ) ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
  • ទិញកាតទូរស័ព្ទតាមរយៈ អេបធនាគារវីង ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
  • ទិញទំនិញ ឬម្ហូបអាហារក្នុង អេបវីងម៉ល ដោយជ្រើសរើសការទូទាត់តាមរយៈអេបធនាគារវីង ដោយគ្មានសមតុល្យគ្រប់គ្រាន់ក្នុងគណនី
  • ទិញទំនិញនៅហាងផ្ទាល់ដោយធ្វើការទូទាត់តាមរយៈអេបធនាគារវីង ស្កេនទៅលើ វីង KHQR ហើយសមតុល្យមិនគ្រប់គ្រាន់ក្នុងគណនី

ខ្ញុំមិនចេះស្នើកម្ចីដោយខ្លួនឯងទេ តើខ្ញុំអាចអោយភ្នាក់ងារវីងជួយស្នើអោយខ្ញុំបានទេ

អ្នកមិនអាចអោយភ្នាក់ងារវីង ស្នើរំលស់ឌីជីថល ជូនអ្នកបានទេ

តើរយៈពេលកម្ចីបានប៉ុន្មានខែ?

រយៈពេលកម្ចីអាចស្នើបានចាប់ពី ៣ ខែរហូតដល់ ២៤ ខែ អាស្រ័យលើគណនីអតិថិជនម្នាក់ៗ

តើអត្រាការប្រាក់ប៉ុន្មាន?

អត្រាការប្រាក់ទាបចាប់ពី ១២%

តើទំហំកម្ចីច្រើនបំផុតប៉ុន្មាន?

ទំហំកម្ចីខ្ពស់បំផុតអាស្រ័យលើគណនីអតិថិជនផ្សេងៗគ្នា

តើការស្នើ រំលស់ឌីជីថល តម្រូវឲ្យមានទ្រព្យធានា ឬអ្នកធានាដែរឬទេ?

មិនតម្រូវទេ

តើរយៈពេលយូរប៉ុន្មានទើបទទួលបានការអនុម័ត រំលស់ឌីជីថល?

អ្នកនឹងទទួលបានការអនុម័ត រំលស់ឌីជីថល ភ្លាមៗ ដោយមិនចាំបាច់រង់ចាំ។ កម្ចីនឹងធ្វើការផ្ដល់ជូនក្នុងគណនីរបស់អ្នក​ ហើយធ្វើការទូទាត់ដោយស្វ័យប្រវត្តទៅកាន់គណនីអ្នកលក់ ឬដៃគូទូទាត់វិក័យបត្រភ្លាមៗ

តើខ្ញុំអាចស្នើ រំលស់ឌីជីថល អោយបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់ខ្ញុំបានដែរឬទេ?

អ្នកមិនអាចស្នើ រំលស់ឌីជីថល អោយបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់អ្នកបានទេ តែអ្នកអាចស្នើ វីង ឌីជីថលឡូនវិញ ប្រសិនបើអ្នកត្រូវការទឹកប្រាក់ចូលគណនីផ្ទាល់ខ្លួនរបស់អ្នក

តើមានការគិតថ្លៃសេវាផ្សេងៗសម្រាប់ការស្នើ រំលស់ឌីជីថល ដែរឬទេ?

ថ្លៃសេវាអាចមានចាប់ពី 0% – 3% អាស្រ័យលើគណនីអតិថិជនផ្សេងៗគ្នា

តើខ្ញុំអាចបង់ផ្ដាច់ រំលស់ឌីជីថល តាមរបៀបណា?

អ្នកអាចបង់ផ្ដាច់ រំលស់ឌីជីថល តាមរយៈអេបធនាគារវីង ដោយចុចលើប៊ូតុង “កម្ចី” រួចចុចលើកម្ចីដែលអ្នកកំពុងប្រើប្រាស់ រួចចុចប៊ូតុង “ការទូទាត់សងផ្ដាច់”

តើការបង់យឺតយ៉ាងអាចមានផលប៉ះពាល់ដល់ប្រវត្តន៍ឥណ្ឌទានរបស់ខ្ញុំនៅ CBC ដែរឬទេ?

ការបង់យឺតយ៉ាវនឹងត្រូវបានបង្ហាញនៅក្នុងកំណត់ត្រា​ CBC

តើធនាគាវីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC ដែរឬទេ សម្រាប់ការដាក់ស្នើ រំលស់ឌីជីថល?

ដើម្បីអនុលោមទៅតាមបទបញ្ញត្តិ, វីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC សម្រាប់ការដាក់ស្នើ រំលស់ឌីជីថល។ អតិថិជន ត្រូវអនុញ្ញាតឲ្យមានការត្រួតពិនិត្យ មុនពេលដាក់ស្នើ រំលស់ឌីជីថល។

តើមានការពិន័យសម្រាប់ការបង់យឺតយ៉ាវដែរឬទេ?

លោកអ្នកត្រូវបានលើកទឹកចិត្តឲ្យបង់សងត្រឡប់ទាន់ពេលវេលាដើម្បីទទួលបាននូវប្រវត្តិឥណ្ឌទានល្អ។ លោកអ្នកនឹងត្រូវបង់ការប្រាក់បន្ថែមសំរាប់ការបង់យឺតយ៉ាវក្នុងអត្រា 2.25% ក្នុងមួយខែដោយគិតលើទឹកប្រាក់ (ប្រាក់ដើម្បី និងការប្រាក់) ដែលបានយឺតយ៉ាវ។

ប្រសិនបើខ្ញុំមានចម្ងល់បន្ថែមពាក់ព័ន្ធជាមួយ រំលស់ឌីជីថល តើខ្ញុំអាចទំនាក់ទំនងខាងណាបាន?

អ្នកអាចទំនាក់ទំនងមកសេវាអតិថិជនវីងតាមរយៈលេខទូរស័ព្ទ

  • ០២៣ ៩៩៩៩ ៨៩
  • ០១២ ៩៩៩ ៤៨៩
  • ឬ អ្នកអាចទៅកាន់សាខាធនាគាវីងដែលនៅជិតអ្នកបំផុត

តើខ្ញុំអាចពិនិត្យមើលតារាងសងប្រាក់ រំលស់ឌីជីថល ដោយរបៀបណា?

លោកអ្នកអាចចុចលើមុខងារ “កម្ចី” នៅក្នុង Wing Bank App រួចចុចលើលេខកម្ចីណាមួយ ដែលលោកអ្នកចង់ពិនិត្យមើលតារាងសងប្រាក់កម្ចី ជាការស្រេច។

តើខ្ញុំនឹងដឹងថាសំណើកម្ចីរបស់ខ្ញុំត្រូវបានអនុម័តដោយរបៀបណា? តើធ្វើដូចម្តេចទើបខ្ញុំអាចពិនិត្យមើលស្ថានភាពសំណើកម្ចីរបស់ខ្ញុំបាន?

លោកអ្នក នឹងទទួលបានការជូនដំណឹងតាមរយៈ Wing Bank App និងសារ (SMS) នៅពេលដែលកម្ចីត្រូវបានអនុម័ត។ លោកអ្នកក៏អាចពិនិត្យមើលស្ថានភាពសំណើកម្ចី ឬកម្ចីដោយចុចលើមុខងារ “កម្ចី” នៅក្នុង Wing Bank App រួចពិនិត្យមើលសំណើកម្ចី ឬកម្ចីរបស់លោកអ្នក។

តើមានតម្រូវឯកសារអ្វីខ្លះដើម្បីស្នើសុំកម្ចី?

មិនមានឯកសារតម្រូវឡើយ

តើអត្ថប្រយោជន៍នៃគម្រោង សែលកាតសេរី+ មានអ្វីខ្លះ?

  • គម្រោងសេរី+ $1.5 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 15GB 100 នាទី និង 100 សារ ដែលមានសុពលភាព 7 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*150# ឬតាមរយៈ Cellcard App
  • គម្រោងសេរី+ $4 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 25GB 2,500 នាទី និង 2,500 សារ ដែលមានសុពលភាព 28 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*400# ឬតាមរយៈ Cellcard App
  • គម្រោងសេរី+ $6 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 60GB 150 នាទី និង 150 សារ ដែលមានសុពលភាព 30 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*600# ឬតាមរយៈ Cellcard App
  • គម្រោងសេរី+ $10 ផ្តល់ជូនទិន្នន័យអ៊ីនធើណិត 100GB តេ 10 នាទីក្រៅប្រព័ន្ធ 200 នាទីក្នុងប្រព័ន្ធ និង 200 សារ ដែលមានសុពលភាព 30 ថ្ងៃ។ ដើម្បីភ្ជាប់ សូមចុច *1615*1000# ឬតាមរយៈ Cellcard App

គ្រប់គម្រោងសែលកាតសេរី+ ទាំងអស់មានការបូកទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ៗ នៅពេលដែលគម្រោងភ្ជាប់ឡើងវិញមុនពេលផុតសុពលភាព។

របៀបភ្ជាប់គម្រោងសែលកាតសេរី+?

ដើម្បីភ្ជាប់សេរី+ $1.5 សូមចុច *1615*150#

ដើម្បីភ្ជាប់សេរី+ $6 សូមចុច *1615*600#

ដើម្បីភ្ជាប់សេរី+ $10 សូមចុច *1615*1000#

 

តើខ្ញុំអាចឆែកមើលតាមណាថាគម្រោងសែលកាតសេរី+ របស់ខ្ញុំបានភ្ជាប់ដោយជោគជ័យ?

អ្នកនឹងទទួលបានសារក្រោយពីបានភ្ជាប់គម្រោងពី Cellcard។ អ្នកក៏អាចឆែកតាម Cellcard App ផងដែរ។ អ្នកនឹងមើលឃើញទិន្នន័យអ៊ីនធើណិត នាទី និង សារនៃគម្រោងសែលកាតសេរី+ របសអ្នកដែលស្ថិតនៅជិតលុយគណនីគោលរបស់អ្នក។ អ្នកក៏អាចចុចលើ “គម្រោងរបស់ខ្ញុំ” ដើម្បីឃើញគម្រោង និង សេវាកម្មផ្សេងៗដែលបានភ្ជាប់។ ដើម្បីដោនឡូត Cellcard App ចុច៖ https://bit.ly/ccappdl

របៀបឆែកលុយគណនីគោល

ចុច #1201# ហើយចុចបញ្ជូន។ អ្នកក៏អាចឆែកលុយគណនីគោលនៅក្នុង Cellcard App ដែលស្ថិតនៅទំព័រដំបូងគេបង្អស់។ ដើម្បីដោនឡូត Cellcard App៖ https://bit.ly/ccappdl

របៀបឆែកទិន្នន័យគម្រោងរបស់អ្នកដែលនៅសល់

អ្នកអាចឆែកលុយគណនីគោលនៅក្នុង Cellcard App ដែលស្ថិតនៅក្នុង “គម្រោងរបស់ខ្ញុំ” ដើម្បីពិនិត្យមើលទិនន្ន័យអ៊ីនធើណិត នាទី និង សារដែលនៅសល់។ សាកល្បងប្រើឥឡូវនេះលើ Cellcard App

ឬចុច #1201# ហើយចុចបញ្ជូន

របៀបដោនឡូត Cellcard App

អ្នកអាចដោនឡូត Cellcard App ដោយឥតគិតថ្លៃលើទូរស័ព្ទតាមរយៈ App stores, Play Store ឬ Huawei App Gallery។ សូមចុច៖ https://bit.ly/ccappdl

តើធ្វើយ៉ាងណាដើម្បីឱ្យអ៊ីនធើណិតដើរលឿន?

នេះគឺជាអ្វីដែលអាចជួយអ្នក

  • ត្រូវប្រាកដថាអ្នកស្ថិតនៅក្នុងតំបន់ដែលមានសេវា
  • សម្អាត Cache របស់អ្នក និងបិទកម្មវិធីដែលអ្នកមិនប្រើ
  • បើកបណ្តាញ LTE
  • បិទបើកទូរស័ព្ទរបស់អ្នកឡើងវិញ ឬបិទបើកមុខងារនៅលើយន្តហោះឡើងវិញ

បើសិនអ្នកនៅតែជួបបញ្ហា អ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងារ បានដោយចុចសញ្ញាសារដែលមាននៅលើគេហទំព័រ ឬ Cellcard App

របៀបភ្ជាប់គម្រោងសែលកាតសេរី Plus?

ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $1.5 សូមចុច *1615*150#

ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $6 សូមចុច *1615*600#

ដើម្បីភ្ជាប់គម្រោងសែលកាតសេរី Plus $10 សូមចុច *1615*1000#

 

តើគម្រោង សែលកាតសេរី+ មានអត្ថប្រយោជន៍អ្វីខ្លះ?

គម្រោងសេរី ផ្តល់ជូនទិន្នន័យអ៊ីនធើណិតដ៏ច្រើនដែលមិនកំណត់ការប្រើប្រាស់លើគេហទំព័រណាមួយឡើយ។ គម្រោងនេះផ្តល់ជូនអ្នកនូវសេរីភាពក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមតម្រូវការរបស់អ្នក។

គម្រោងសេរី ក៏ផ្តល់ជូនការតេក្នុងប្រព័ន្ធ ការផ្ញើសារក្នុងប្រព័ន្ធនឹងបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ ដូច្នេះនៅពេលដែលអ្នកមិនទាន់បានបញ្ចប់គម្រោងចាស់របស់អ្នក អ្នកនឹងមិនខាតបង់ទិន្នន័យរបស់អ្នកឡើយ។

 

តើគម្រោង សែលកាតសេរី+ បង្កើតឡើងសម្រាប់អ្នកណាខ្លះ?

គម្រោង សែលកាតសេរី គឺសម្រាប់គ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តប្រើអ៊ីនធើណិតច្រើន។

តើគម្រោង សែលកាតសេរី+ ល្អជាងគម្រោងដទៃទៀតយ៉ាងដូចម្តេច?

សែលកាតសេរី ផ្តល់ជូននូវតម្លៃកាន់តែប្រសើរជាងគម្រោងមុនៗសែលកាតធ្លាប់មាន។ បើប្រៀបធៀបទៅនឹងគម្រោង $1 គម្រោងនេះផ្តល់នូវទិន្នន័យអ៊ីនធើណិតបន្ថែមពីរដងដោយចំណាយបន្ថែមត្រឹមតែ 25សេន ទៅ 50សេន ទៀតប៉ុណ្ណោះ។ ទិន្នន័យរបស់គម្រោង សែលកាតសេរី ទាំងអស់ដែលនៅសល់នឹងបូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ផងដែរ នេះមានន័យថា អ្នកអាចសន្សំ និងមិនខាតបង់ទិន្នន័យដែលអ្នកប្រើមិនអស់ឡើយ។ ប្រសិនបើអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់ រាល់លុយក្នុងគណនីដែលមិនប្រើទាំងអស់និងបន្តទៅគម្រោងថ្មីបន្ទាប់។

តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានបញ្ឈប់ទិន្នន័យអ៊ីនធើណិតរបស់ខ្ញុំមុនពេលគម្រោងផុតកំណត់?

នៅពេលដែលកើតឡើង ហើយអ្នកមានលុយគ្រប់គ្រាន់នៅក្នុងគណនីគោលរបស់លោកអ្នកដើម្បីបន្តគម្រោង សែលកាតសេរី  របស់អ្នក គម្រោងរបស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិ។ ប្រសិនបើលោកអ្នកមិនមានលុយក្នុងគណនីគោលគ្រប់គ្រាន់ទេ នោះអ្នកមិនអាចប្រើប្រាស់អ៊ីនធើណិតបានទេ ហើយអ្នកត្រូវបញ្ចូលលុយដើម្បីបន្តគម្រោងរបស់អ្នក។  

ដោនឡូត Cellcard App ហើយបញ្ចូលលុយឥឡូវនេះ៖ https://bit.ly/ccapptp 

ហេតុអ្វីគម្រោងសែលកាតសេរី+ មិនកាត់លុយទិន្នន័យអ៊ីនធើណិតទៅគណនីគោលរបស់ខ្ញុំ?

ព្រោះគម្រោងនេះអនុញ្ញាតឱ្យអតិថិជនរបស់យើងអាចគ្រប់គ្រងការចំណាយរបស់ពួកគេបានប្រសើរជាងមុន និងជៀសវាងការកាត់លុយលឿនទៅលើការប្រើអ៊ីនធើណិត ព្រោះនេះជាការចំណាយច្រើនបំផុតនៃគណនីគោល។ ដើម្បីធានាថាគណនីគោលរបស់អ្នកមានសុវត្ថិភាព គម្រោងសែលកាតសេរី នឹងបញ្ឈប់ការប្រើប្រាស់អ៊ីនធើណិតរបស់អ្នក នៅពេលអ្នកប្រើអស់មុនថ្ងៃកំណត់។

តើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបានប្រើប្រាស់ការតេ និងការផ្ញើសារអស់មុនពេលគម្រោងរបស់ខ្ញុំផុតកំណត់?

ការតេចេញ និងផ្ញើសារនឹងត្រូវបានកាត់លុយទៅក្នុងគណនីគោលរបស់អ្នក ពេលដែលប្រើលើសកំណត់។

តើមានគម្រោងប៉ុន្មានបន្ថែមទៀតនៅក្រោម សែលកាតសេរី+ ?

សែលកាតសេរីមាន 3 គម្រោង៖ សែលកាតសេរី $1.5/7 ថ្ងៃ, $6/30 ថ្ងៃ និង $10/30 ថ្ងៃ។

តើគម្រោងនេះមានបូកបន្ថែមគម្រោងដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ដែរ ឬទេ? 

គម្រោងនេះនឹងបូកបន្ថែមទិន្នន័យដែលនៅសល់របស់អ្នកចូលទៅគម្រោងបន្ទាប់។ ការបូកបន្ថែមទិន្នន័យដែលនៅសល់ទៅគម្រោងថ្មីបន្ទាប់ត្រូវបានអនុវត្តនៅពេលដែលអ្នកបន្តគម្រោងរបស់អ្នកមុនពេលផុតកំណត់។

តើខ្ញុំបញ្ឈប់ការប្រើប្រាស់គម្រោង សែលកាតសេរី   ដោយរបៀបណា? 

អ្នកអាចបញ្ឈប់គម្រោង សែលកាតសេរី​​​ ដោយផ្លាស់ប្តូរទៅជាគម្រោងផ្សេង ឬតាមរយៈលេខកូដខ្លីរបស់និយ័តករទូរគមនាគមន៍កម្ពុជា *1200#។ នៅពេលចុចលេខកូដខ្លីដើម្បីបញ្ឈប់ការប្រើប្រាស់ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា ការណែនាំទាំងអស់របស់និយ័តករទូរគមនាគមន៍កម្ពុជានឹងត្រូវអនុវត្តតាម ហើយគម្រោងរបស់អ្នកនឹងប្តូរទៅជាគម្រោង Regular+។

តើខ្ញុំអាចផ្ញើគម្រោង សែលកាតសេរី+   ជាកាដូទៅកាន់មិត្តភក្តិតាមរយៈណា? 

អ្នកអាចផ្ញើគម្រោងសែលកាតសេរីជាកាដូសម្រាប់តែអតិថិជនគម្រោង សែលកាតសេរី+ ដូចគ្នាប៉ុណ្ណោះ។

ដើម្បីផ្ញើកាដូសូមអនុវត្តដូចខាងក្រោម៖

  • ចុច *1615*លេខទូរស័ព្ទ*150# សម្រាប់គម្រោងសេរី+ $1.5
  • ចុច *1615*លេខទូរស័ព្ទ*600# សម្រាប់គម្រោងសេរី+ $6
  • ចុច *1615*លេខទូរស័ព្ទ*1000# សម្រាប់គម្រោងសេរី+ $10

តើឯកសារអ្វីខ្លះដែលយើងត្រូវការពីអតិថិជន?

  • ឈ្មោះពេញជាភាសាខ្មែរ និងអង់គ្លេស (ត្រូវឲ្យដូចអត្សញ្ញាណបណ្ណ) 
  • អាសយដ្ឋានជាភាសាខ្មែរ និងអង់គ្លេស (អាសយដ្ឋានបច្ចុប្បន្ន/អាសយដ្ឋានដំឡើងអ៊ីនធឺណិត) 
  • រូបថតនៃអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានទិដ្ឋាការ (VISA) ដែលមានសុពលភាព (សម្រាប់ជនបរទេស) 
  • លេខទំនាក់ទំនង និងអ៊ីមែល

តើអតិថិជនអាចទាក់ទងលេខមួយណាសម្រាប់សួរព័ត៌មានបន្ថែម ឬសម្រាប់បញ្ហាអ៊ីនធឺណិត?

  • អតិថិជនអាចទាក់ទងទៅកាន់លេខ 1204 012 812 812 សម្រាប់ការសាកសួរព័ត៌មានបន្ថែម ឬដំណោះស្រាយលើបញ្ហាអ៊ីនធឺណិត 
  • ចុះឈ្មោះភ្ជាប់អ៊ីនធឺណិតតាមរយៈតំណលីង: https://cellcard.info/WEBCCHWSignup

តើអតិថិជនអាចទិញ Cellcard Home Wi-Fi ប៉ុន្មានខែខ្លះ?

យើងមានកិច្ចព្រមព្រៀងរវាង Cellcard និង អតិថិជនចំនួន 12 ខែ ប៉ុន្តែអតិថិជនអាចបង់ប្រាក់ជាមុនសម្រាប់ 3 ខែ 6 ខែ 12 ខែ 18 ខែ 24 ខែ។ 

តើអតិថិជនអាចប្រើប្រាស់ស៊ីមដែលគាត់មានស្រាប់ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមពី Cellcard Home Wi-Fi ដែរឬទេ?

មិនអាចទេ។អត្ថប្រយោជន៍បន្ថែមពីCellcard Home Wi-Fi បានសម្រាប់តែស៊ីមថ្មីដែលយើងផ្តល់ជូនអតិថិជនពេលពួកគេចាប់ផ្តើមប្រើប្រាស់គម្រោងអ៊ីនធឺណតែប៉ុណ្ណោះ។

តើអតិថិជនអាចផ្លាស់ប្តូរកញ្ចប់អ៊ីនធឺណិត ឬ ប្តូរទីតាំងក្រោយការបង់លុយបានឬទេ?

អតិថិជនអាចដំឡើងល្បឿនកញ្ចប់អ៊ីនធឺណិតបាន ដោយតម្រូវឲ្យបង់ប្រាក់បន្ថែម 

អតិថិជនមិនអាចទម្លាក់កញ្ចប់អ៊ីនធឺណិតបានទេរហូតដល់ពេលគាត់ប្រើប្រាស់អស់ចំនួនខែដែលគាត់បានបង់រួចទើបគាត់អាចទម្លាក់កញ្ចប់អ៊ីនធឺណិតហើយបង់ប្រាក់ឡើងវិញ។

តើនឹងមានអ្វីកើតឡើងចំពោះស៊ីមដែលយើងផ្តល់ជូនអតិថិជន ក្រោយពេលអតិថិជនផ្តាច់ឬឈប់ប្រើប្រាស់ Cellcard Home Wi-Fi?

ក្រោយពេលអតិថិជនផ្តាច់ឬឈប់ប្រើប្រាស់ Cellcard Home Wi-Fi ស៊ីមទាំងនោះនឹងក្លាយជាស៊ីមធម្មតាដែលគ្មានអត្ថប្រយោជន៍បន្ថែមឡើយ។

តើអតិថិជនអាចបង់ប្រាក់តាមវិធីណាខ្លះ?

  • គ្រប់សាខា Cellcard 
  • ការវេរប្រាក់តាម កម្មវិធីធនាគារ 

បើសិនអតិថិជនត្រូវការ Router បន្ថែមដើម្បីពង្រីកសេវាអ៊ីនធឺណិតក្នុងគេហដ្ឋានរបស់គាត់ តើគាត់ត្រូវធ្វើដូចម្តេច?

អតិថិជនអាចទិញបន្ថែមនូវឧបករណ៍ជំនួយសេវាអ៊ីនធឺណិត (Router) បន្ថែមបានជាមួយតម្លៃបន្ថែមដូចជា៖ 

  • Nokia Wi-Fi Beacons: $42 
  • HUAWEI Wi-Fi AX3: $59
     

តើអតិថិជនត្រូវយក Modem ONU Built-In Wi-Fi ត្រឡប់មកសាខា Cellcard វិញទេ ពេលដែលគាត់ឈប់ប្រើប្រាស់ Cellcard Home Wi-Fi?

ក្រុមការងារ Cellcard ផ្នែក បច្ចេកទេស នឹងទៅយក Modem ONU Built-In Wi-Fi នោះមកវិញពីអតិថិជន។ 

ក្រោយការបង់លុយ តើប៉ុន្មានថ្ងៃ/ម៉ោង ទើបអតិថិជនមានអ៊ីនធឺណិតប្រើប្រាស់?

  • 36 ម៉ោងក្នុងក្រុងភ្នំពេញ 
  • 72 ម៉ោងសម្រាប់ទីតាំងនៅជាយក្រុង (បូកបញ្ចូលទាំងសៅរ៍ អាទិត្យ និងបុណ្យជាតិ) 

បើខ្ញុំកំពុងប្រើកញ្ចប់ Social Pack តូច តើខ្ញុំអាចប្រើសម្រាប់កម្មវិធីដែលមានតែនៅលើកញ្ចប់កណ្តាល និង ធំបានដែរឬទេ?

កញ្ចប់ Social Pack ត្រូវបានកំណត់កម្មវិធីតាមកញ្ចប់នីមួយៗ។ អ្នកអាចប្រើប្រាស់បានតែកម្មវិធីសម្រាប់កញ្ចប់ដែលយើងបានកំណត់តែប៉ុណ្ណោះ។

តើខ្ញុំអាចប្តូរពីកញ្ចប់តូចទៅកញ្ចប់កណ្តាល ឬ ធំបានដែរទេ?

បាន។ ទិន្នន័យដែលនៅសល់នឹងបូកបន្ថែមទៅកញ្ចប់ថ្មីដែលអ្នកបានភ្ជាប់។

បើខ្ញុំប្រើប្រាស់កម្មវិធីបណ្តាញសង្គមច្រើន ហើយខ្ញុំមិនបានភ្ជាប់គម្រោងណាមួយហើយខ្ញុំគ្មានលុយក្រៅប្រព័ន្ធ តើខ្ញុំអាចនៅប្រើប្រាស់កញ្ចប់ Social Pack បានដែរឬទេ?

អ្នកអាចប្រើប្រាស់កម្មវិធីបណ្តាញសង្គមដែលបានកំណត់សម្រាប់កញ្ចប់របស់អ្នក។ ក្នុងករណីដែលអតិថិជនបានចុចតំណភ្ជាប់ក្នុងកម្មវិធីបណ្តាញសង្គមដែលគាត់កំពុងលេង ដែលភ្ជាប់ទៅកម្មវិធី ឬ គេហទំព័រផ្សេងៗទៀត អតិថិជនត្រូវមានលុយក្រៅប្រព័ន្ធ ឬ មានភ្ជាប់គម្រោងផ្សេងទៀត ដើម្បីអាចប្រើប្រាស់ ឬ មើលឃើញ។

តើខ្ញុំអាចនៅប្រើកម្មវិធីបណ្តាញសង្គមដែលបានកំណត់ពី Social Pack ពេលខ្ញុំផ្តាច់កញ្ចប់ដោយខ្លួនឯងបានឬទេ?

ក្នុងករណីអ្នកបានផ្តាច់កញ្ចប់ដោយខ្លួនឯង មុខងារភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនឹងត្រូវបានបិទ ហើយទិន្នន័យដែលនៅសល់ អ្នកអាចប្រើប្រាស់រហូតដល់អស់សុពលភាព។

តើនឹងមានអ្វីកើតឡើងនៅពេលដែលខ្ញុំផ្តាច់កញ្ចប់ បន្ទាប់មកភ្ជាប់កញ្ចប់ថ្មីឡើងវិញ?

ក្នុងករណីដែលអ្នកភ្ជាប់គម្រោងដដែល ឬ គម្រោងថ្មី ទិន្នន័យដែលនៅសល់នឹងត្រូវបានបាត់។

តើខ្ញុំអាចប្រើប្រាស់តាម Browser បានដែរឬទេ?

មិនអាចទេ អ្នកអាចប្រើប្រាស់បាននៅលើ App តែប៉ុណ្ណោះ។

ត្រួតពិនិត្យ ឬ ផ្តាច់សេវាកម្មដោយខ្លួនឯងដោយរបៀបណា?

ត្រួតពិនិត្យ ឬ ផ្តាច់គម្រោងដែលអ្នកប្រើប្រាស់ សូមចុច *1200#  សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ

តើខ្ញុំអាចរក្សាទុក ឬក៏ព្រីនយកបង្កាន់ដៃបង់ប្រាក់ដើម្បីទុកជាឯកសារយោងបានឬទេ?

បន្ទាប់​ពី​លោក​អ្នក​អាច​ធ្វើ​ការ​បញ្ចូល​ទឹក​ប្រាក់​ លោក​អ្នក​នឹង​ទទួល​បាន​បង្កាន់ដៃ​បង់​ប្រាក់​ដែល​លោក​អ្នក​អាច​រក្សាទុក​ឬ​ព្រីន​ក៏​បាន​។​

តើខ្ញុំអាចប្រើធនាគារអេស៊ីលីដាដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?

ជំហាន​ទី ១៖ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​

ជំហានទី​២៖ បញ្ចូល​ចំនួន​ទឹក​ប្រាក់ដែល​លោក​អ្នក​ចង់​បញ្ចូល​

ជំហានទី ៣៖ ជ្រើស​រើស​យក ធនាគារអេស៊ីលីដា សម្រាប់​វិធីនៃ​ការ​បង់​ប្រាក់​

ជំហានទី ៤៖ បំពេញ​ទម្រង់​ព័ត៌មាន​របស់​ ធនាគារអេស៊ីលីដា

o ជ្រើសរើសជំរើសទូទាត់ (គណនីធនាគារអេស៊ីលីដា / សាច់ប្រាក់ ATM ធនាគារអេស៊ីលីដា )

o បញ្ចូលព័ត៌មានលម្អិតអំពីគណនី

o បញ្ចូល OTP

តើខ្ញុំអាចប្រើ Union Pay ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?

ជំហាន​ទី ១៖ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​

ជំហានទី​២៖ បញ្ចូល​ចំនួន​ទឹក​ប្រាក់ដែល​លោក​អ្នក​ចង់​បញ្ចូល​

ជំហានទី ៣៖ ជ្រើស​រើស​យក Union Pay សម្រាប់​វិធីនៃ​ការ​បង់​ប្រាក់​

ជំហានទី ៤៖ បំពេញ​ទម្រង់​ព័ត៌មាន​របស់​ Union Pay

តើខ្ញុំអាចប្រើកាត Visa ឬកាត Master ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?

ជំហាន​ទី ១៖ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​

ជំហានទី​២៖ បញ្ចូល​ចំនួន​ទឹក​ប្រាក់ដែល​លោក​អ្នក​ចង់​បញ្ចូល​

ជំហានទី ៣៖ ជ្រើស​រើស​យក កាត​ Visa ឬកាត Master សម្រាប់​វិធីនៃ​ការ​បង់​ប្រាក់​

ជំហានទី​ ៤៖ ជ្រើស​រើស​យក​ទម្រង់​ព័ត៌មាន​

  • ឈ្មោះម្ចាស់​កាត​
  • លេខ​កាត
  • លេខសំងាត់ CVV/CVC
  • ថ្ងៃផុតសុពលភាព

តើខ្ញុំអាចប្រើ Alipay ដើម្បីទូទាត់ការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយរបៀបណា?

ជំហាន​ទី ១៖ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​

ជំហានទី​២៖ បញ្ចូល​ចំនួន​ទឹក​ប្រាក់ដែល​លោក​អ្នក​ចង់​បញ្ចូល​

ជំហានទី ៣៖ ជ្រើស​រើស​យក Alipay សម្រាប់​វិធីនៃ​ការ​បង់​ប្រាក់​

ជំហានទី ៤៖ ប្រើកម្មវីធី​ Alipay ដើម្បី​ថត​ QR Code ​ដែល​នៅ​លើអេក្រង់​

តើខ្ញុំអាចបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតដោយប្រើវីងដោយរបៀបណា?

ជំហាន​ទី ១៖ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​

ជំហានទី​២៖ បញ្ចូល​ចំនួន​ទឹក​ប្រាក់ដែល​លោក​អ្នក​ចង់​បញ្ចូល​

ជំហានទី ៣៖ ជ្រើស​រើស​យក​វីង​សម្រាប់​វិធីនៃ​ការ​បង់​ប្រាក់​

ជំហានទី ៤៖ បង្កើត​លេខ​កូត​សំងាត់​ដើម្បីបញ្ចប់​ការ​ទិញ​របស់​អ្នក​​

របៀប​ក្នុង​ការ​បង្កើត​លេខ​កូត​សំងាត់​

១. ចុច​ *989#

២. បញ្ចូល​លេខគណនី​វីង​របស់​លោក​អ្នក​

៣. ជ្រើស​រើស​លេខ​កូត​ ៦​ខ្ទង់​

៤. បញ្ចូល​លេខ​កូត​សំងាត់​ ៤​ខ្ទង់របស់​អ្នក​

៥. លោក​អ្នក​នឹង​ទទួល​បាន​លេខ​កូត​ ៦​ខ្ទង់​នៅ​លើ​អេក្រង់​របស់​អ្នក​សម្រាប់ការ​បង់​ប្រាក់​

របៀប​ក្នុង​ការ​ង្កើត​លេខ​កូត​ជាមួយ​នឹង​កម្មវិធី​វីង​ក្នុង​ទូរស័ព្ទ​ដៃ​

១. បើក​កម្មវិធី Wing Money App ​​ក្នុង​ទូរស័ព្ទ​ដៃ​

២. ចូល​ទៅ​កាន់​ការ​កំណត់​

៣. ជ្រើសរើស​លេខ​កូត​ ៦ខ្ទង់​

៤. បញ្ចូល​លេខ​កូត​សំងាត់​ ៤​ខ្ទង់​របស់​អ្នក​

៥. អេក្រង់​ថ្មី​នឹង​បង្ហាញអ្នក​ពី​លេខ​កូត​ ៦ខ្ទង់​របស់​អ្នក​សម្រាប់​ការ​ទូទាត់​

តើការទូទាត់អាចធ្វើឡើងដោយវិធីណាខ្លះ ?

លោក​អ្នក​អាច​ធ្វើ​ការ​ទូទាត់​បាន​តាម​រយៈ កាត​ Visa  Master  Union Pay វីង(Wing), ធនាគារអេស៊ីលីដា និង Alipay ​

តើការបញ្ចូលទឹកប្រាក់តាមអ៊ីនធើណិតជាអ្វី?

ការ​បញ្ចូល​ទឹក​ប្រាក់​តាម​អ៊ីនធើណិត​គឺជា​សេវា​បញ្ចូល​ទឹក​ប្រាក់​​បែបឌីជីថល​ដែល​អាច​ឲ្យ​លោក​អ្នក​បញ្ចូល​ទឹក​ប្រាក់​បាន​​ដោយ​មិន​ចាំបាច់​ប្រើ​កាត​កោស​។ ការ​បញ្ចូល​ទឹក​ប្រាក់​តាម​អ៊ីនធើណិត​នេះ​តម្រូវ​ឲ្យ​ធ្វើ​ការ​បង់ប្រាក់​តាម​អ៊ីនធើណិត​ផង​ដែរ​។

តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំជួបប្រទះបញ្ហាណាមួយ ឬទឹកប្រាក់ដែលខ្ញុំបានបញ្ចូលមិនចូលក្នុងគណនីរបស់ខ្ញុំ?

សូម​​ទំនាក់​ទំនង​ទៅ​កាន់​ 1204

តើខ្ញុំអាចប្រើលេខទូរស័ព្ទសែលកាតបានចំនួនប៉ុន្មាននៅក្នុងទូរស័ព្ទ ឬឧបករណ៍មួយជាមួយសេវា eSIM??

អ្នកអាចប្រើបានរហូតដល់ទៅ 8 គណនី។

តើខ្ញុំគួរធ្វើយ៉ាចម៉េចបើទូរស័ព្ទរបស់ខ្ញុំខូច ឬបាត់?

ដំបូងអ្នកត្រូវទាក់ទងទៅកាន់សេវាបម្រើអតិថិជនសែលកាត 812 ដើម្បីបញ្ឈប់ដំណើរការលេខទូរស័ព្ទនោះ។ បន្ទាប់មកអ្នកអាចទៅកាន់ការិយាល័យសែលកាតណាមួយដែលនៅជិតអ្នកបំផុតរួច ស្នើសុំ QR កូដថ្មីដើម្បីប្រើប្រាស់លេខរបស់អ្នកឡើងវិញ។

តើខ្ញុំចាំបាច់ត្រូវលុបគណនី eSIM របស់ខ្ញុំមុនពេលដែលខ្ញុំយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុលដែរឬទេ?

អ្នកគួរតែលុបគណនី eSIM របស់អ្នកទាំងអស់ចោលមុនពេលដែលអ្នកយកទូរស័ព្ទ ឬឧបករណ៍ទៅជួសជុល។ អ្នកអាចដោនឡូតគណនីរបស់អ្នកយកមកប្រើប្រាស់ឡើងវិញបន្ទាប់ពីជួសជុលរួច។

តើខ្ញុំអាចប្រើប្រាស់គណនីដែលមានស្រាប់នៅលើទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀតដែលប្រើជាមួយ eSIM បានដែរឬទេ?

ប្រាកដណាស់!​ ដំបូងអ្នកត្រូវដក eSIM ចេញពីទូរស័ព្ទឬឧបករណ៍ចាស់របស់អ្នក។  បន្ទាប់មកអ្នកអាចដោនឡូតគណនី eSIM របស់អ្នកដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។

ចុងក្រោយគឺ ត្រូវស្កេន QR កូដថ្មី (ដែលនឹងផ្ដល់ជូនដោយក្រុមការងារសែលកាត) ដើម្បីដោនឡូតគណនីដាក់ទៅក្នុងទូរស័ព្ទឬឧបករណ៍ថ្មីរបស់អ្នក។

តើខ្ញុំអាចប្ដូរ eSIM ផ្សេងមកប្រើគណនី Cellcard eSIM បានដែរឬទេ?

ប្រាកដណាស់! អ្នកអាចសម្រេចចិត្ត លុបចោល បើកប្រើគណនីដែលមានស្រាប់ ដោនឡូតគណនីផ្សេងទៀត ឬដាក់បន្ថែមគណនីទៅក្នុង eSIM របស់អ្នក។

តើខ្ញុំធ្វើដូចម្តេចដើម្បីពិនិត្យថាស៊ីមកាតរបស់ខ្ញុំចុះឈ្មោះរួចហើយឬនៅ ?

ចុច #5656 # រួចចុចបញ្ជូន ។

តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើឈ្មោះស៊ីមកាត របស់ខ្ញុំ មិនត្រឹមត្រូវឬស៊ីមកាត របស់ខ្ញុំមិនទាន់ចុះឈ្មោះ?

អ្នកអាចបញ្ចូលទិន្នន័យថ្មី ឬចុះឈ្មោះឯកសារស៊ីមកាតរបស់លោកអ្នកតាមរយៈបណ្តាញ ដូចខាងក្រោម:

• សូមអញ្ជើញមកកាន់ការិយាល័យសែលកាតណាមួយ ភ្ចាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែល មានសុពលភាព។

  • ផ្ញើរូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នក ជាមួយនឹងលេខទូរស័ព្ទរបស់អ្នក សរសេរនៅខាងក្រោម ទៅកាន់គេហទំព័របណ្តាញសង្គម Facebook: Cellcard SIM Registration
  •   អ៊ីម៉ែល រូបនៃអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពរបស់អ្នកទៅ: customercare@cellcard.com.kh
  •    ចុះឈ្មោះ អនឡាញ នៅគេហទំព័រ របស់ក្រុមហ៊ុន: www.cellcard.com.kh/profile

តើឯកសារអ្វីខ្លះដែលត្រូវការដើម្បីចុះឈ្មោះ ស៊ីមកាត?

អ្នក អាចនាំមកនូវ ការមួយ ឯកសារដូចខាងក្រោម ដូចខាងក្រោម:

  • អត្តសញ្ញាណប័ណ្ណពលរដ្ឋកម្ពុជាដែលមានសុពលភាព ឫ
  • ប័ណ្ណសំគាល់ខ្លួន របស់បុគ្គលិក រដ្ឋាភិបាល ដែលមានសុពលភាព និងមានអាសយដ្ឋាន របស់អ្នក ឫ
  • ប័ណ្ណសំគាល់ខ្លួន របស់ប៉ូលីសជាតិ ឬកងយោធពលខេមរភូមិន្ទដែលមានសុពលភាព និងមានអាសយដ្ឋានរបស់អ្នក ឫ
  • ប័ណ្ណសំគាល់ខ្លួន របស់ព្រះសង្ឃ ឫ
  • លិខិតឆ្លងដែនដែលមានសុពលភាព ឫ
  • សៀវភៅគ្រួសារ ដែលមានសុពលភាព ឫ
  • ប័ណ្ណបើកបរ ដែលមានសុពលភាព

តើខ្ញុំអាច ពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំ បានរឺទេ បើខ្ញុំជាអតិថិជនបង់ប្រាក់ប្រចាំខែ?

អតិថិជនបង់ប្រាក់ជាមុន និងអតិថិជនបង់ប្រាក់ប្រចាំខែទាំងអស់អាចពិនិត្យមើល ឈ្មោះស៊ីមកាត របស់ពួកគាត់តាមរយៈ #5656# រួចចុចបញ្ជូន

តើខ្ញុំ ត្រូវការបង់ប្រាក់ សម្រាប់ការពិនិត្យមើល ឈ្មោះស៊ីមកាត របស់ខ្ញុំដែររឺទេ?

មិនត្រូវបានគិតថ្លៃទេ។

តើធ្វើយ៉ាងណាទើបដឹងថាទូរស័ព្ទរបស់ខ្ញុំអាចប្រើប្រាស់មុខងារ VoLTE?

អ្នកអាចឆែកម៉ូដែលទូរស័ព្ទដែលំអាចប្រើប្រាស់មុខងារ VoLTE បាននៅលើគេហទំព័រ Cellcard ឬ អ្នកអាចពិនិត្យមើលក្នុងទូរស័ព្ទអ្នកដោយចូលតាម៖ Settings -> Cellular -> Cellular Data Options -> Voice & Data -> VoLTE ON។

តើមុខងារ VoLTE មាននៅទីតាំងណាខ្លះ?

មុខងារ VoLTE មាននៅគ្រប់ 25 ខេត្តនិងក្រុង។

តើខ្ញុំអាចបើកមុខងារ VoLTE តាមវិធីណា?

អ្នកអាចបើកមុខងារ VoLTE តាម Settings របស់ទូរស័ព្ទ ឬ អ្នកអាចតេទៅកាន់ 1204 សម្រាប់ជំនួយ ឬ ចុចទីនេះ

តើនឹងមានការគិតលុយបន្ថែមពេលខ្ញុំបើកមុខងារ VoLTE ដែរឬទេ?

មិនមានការគិតលុយបន្ថែមនោះទេ។

ទូរស័ព្ទខ្ញុំជាទូរស័ព្ទដែលអាចប្រើមុខងារ VoLTE បាន ប៉ុន្តែហេតុអ្វីខ្ញុំមិនអាចបើកមុខងារនេះបាន?

ដោយសារលេខទូរស័ព្ទរបស់លោកអ្នកមិនទាន់បានបើកឱ្យប្រើប្រាស់មុខងារនេះ សូមតេទៅកាន់ 1204 ឬ អញ្ជើញទៅសាខា Cellcard ដែលជិតលោកអ្នកបំផុត។

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!